សំណល់រឹង (sold waste) គឺសំដៅទៅលើវត្ថុរឹង សារធាតុរឹង សំភារៈ ឫរបស់កំទេចកំទីដែលគេលែងត្រូវ​ការប្រើប្រាស់ ហើយដែលត្រូវបានគេបោះបង់ចោលមានបំណង នឹងបោះបង់ចោល ឫតំរូវអោយបោះបង់ចោល។

 

សំណល់រឹងមិនបង្កគ្រោះថ្នាក់ (non-hazardous solid waste) ជាសំណល់ដែលមិនបង្កឲមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ដូចជាសំណល់រឹងទូទៅ តាមផ្ទះ ទីផ្សារ ទីសាធារណៈ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អាគារពាណិជ្ជកម្ម។ល។

 

សំណល់រឹងប្រកបដោយគ្រោះថ្នាក់ (hazard solid waste) គឺសំដៅលើសារធាតុវិទ្យុសម្ម ផ្ទុះពុល ឆេះ បង្កឲមានជំងឺមហារី ចម្លងជំងឺ ធ្វើឲរលាក ធ្វើឲច្រេះ ធ្វើអុតស៊ីត កម្ម ឫ សារធាតុគីមីផ្សេងទៀតដែលអាចនាំឲមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ឫ មានការបំផ្លិតបំផ្លាញដល់រុក្ខជាតិទ្រព្យសម្បត្តិសារធារណៈនិងបរិស្ថាន។ សំណល់ប្រកប ដោយគ្រោះថ្នាក់អាចមានប្រភពពីលំនៅស្ថាន រោងចក្រ ឧស្សាហកម្ម សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និងសេវាកម្ម អាជីវកម្មរ៉ែ។ល។

 

សំណល់តាមផ្ទះ (household waste) ជាផ្នែកមួយនៃសំណល់រឹងដែលភាគច្រើន ចេញពីផ្ទះឯកជនលំនៅស្ថាន អាគារសារធារណៈ រោចក្រ ទីផ្សារ សណ្ឋាគារ អាគារ ពាណិជ្ជកម្ម ភោជនីយដ្ឋាន មធ្យោបាយដឹកជញ្ចូន កន្លែងកំសាន្ត។ល។

 

សំណល់ទីផ្សារ (market waste) សំណល់ដែលចេញពីទីផ្សារ។

 

សំណល់សត្តឃាត (slaughterhouse waste) សំណល់ដែលចេញពីកន្លែងសត្ថឃាត សំរាប់សេវាកម្មសាច់ជាអាហារ។

 

សំណល់កសិកម្ម (agriculture waste) សំណល់ដែលចេញពីសកម្មភាពដាំដុះ រុក្ខជាតិ ការប្រមូលផល និងសារធាតុដែលគេឈប់ប្រើប្រាស់នៅកិដ្ឋាន ឫស្រែចំការ។

 

សំណល់សួនច្បារ (garden waste) ស្មៅ ស្លឹកឈើ មែកឈើ។ល។

 

សំណល់ឧស្សាហកម្ម (industrial waste) សំណល់ដែលចេញពីរោងចក្រ សហគ្រាស។

 

សំណល់សំណង (construction and demolition waste) សំណល់ដែលចេញពីសកម្មភាព សាងសង់ រុះរើសំណង់ និងសំណង់ស្ពានថ្នល់។ល។

 

សំណល់មន្ទីរពិសោធន៍ (laboratory waste) ជាសំណល់នៅក្នុងមន្ទីរពិសោធន៍។

 

សំណល់តាមផ្លូវ (street sweeping) សំណល់ដែលចេញពីសកម្មភាពបោសសំអាតតាមដងផ្លូវ។

 

សំណល់ផ្ទះបាយ (Kitchen waste) សំណល់ម្ហូបអាហារដែលសល់ពិការដាំស្ល និងក្រោយពេលបរិភោគ ដូចជាសំណល់បន្លែ  ផ្លែឈើ សាច់ ត្រី ឆ្អឹង ស្បែក រោម សំបកស៊ុត ។ល។ ដោយរាប់បញ្ចូលទាំងកំទេចក្រដាស ក្រដាសកាតុងដែលប្រឡាក់ ព្រោះគេប្រើប្រាស់វាសំរាប់វេចខ្ចប់អាហារ(ឧទាហរណ៍ដូចជា ប្រអប់កាតុងជាដើម)។

 

សំណល់ជីវៈ (bio-waste) ដូចជាសំណល់ផ្ទះបាយ (កំទេចកំទីអាហារ) ដែលជាសាច់ ឫបន្លែនិងសំណលបៃតង ក្រដាស និងក្រដាសកាតុងជាដើម។

 

សំណល់ដែលអាចបំបែកធាតុក្រោមអំពើជីវៈ (biodigradable wast) រាល់សំណល់ណាដែលអាចធ្វើ ការបំបែកធាតុក្រោមអំពើជីរៈ តាមបែបល័ក្ខខ័ណ្ឌអេរូបិក ឫអែនអែរូ បិកបានដូចជាសំណល់អាហារ សំណល់បៃតង ក្រដាស និងក្រដាសកាតុងជាដើម។

 

សំណល់វេចខ្ចប់ (packing waste) សំណល់នេះកើតឡើងតាមរយៈសកម្មភាពវេចខ្ចប់ដែលបោះចោលដោយអ្នកប្រើប្រាស់ចុងក្រោយ ឫអ្នកផលិត។

 

សំណល់ដែលអាចកែច្នៃវិញបាន (recyable waste) ជាសំណល់ដែលគេយកធ្វើជាវត្ថុធាតុដើមសំរាប់ផលិតផលថ្មីមួយទៀត។

 

សំណល់ភក់លូ (sewage sludge) ជាសំណល់រឹង ឫពាក់កណ្តាលរឹងដែលចេញពីការរងដោយខ្លួនឯង ឫក៏ការធ្វើប្រព្រឹត្តកម្មជីវៈនៅកន្លែងប្រព្រឹតកម្មសំណល់រាវទីក្រុង ឫកន្លែងធ្វើប្រព្រឹត្តកម្មសំណល់រាវឧស្សាហកម្ម ដោយរាប់បញ្ចូលទាងសំណល់ភក់តដែលជាបានដកទឹកចេញ ឫសំងួត ឫធ្វើប្រព្រឹតកម្មតាមបែបណាមួយ។


ទីលានចាក់សំណល់ (landfill) ជាកន្លែងមួយសំរាប់ចាក់ចោលសំណល់ណា ដែលមិនអាចយកទៅធ្វើអ្វី​ឫកែច្នៃបានតទៅទៀត។

 

ទឹកសំអុយទីលាន (landfill leachate) ជាវត្ថុរាវដែលជ្រាប់ឆ្លងកាត់គំនរសំណល់ពុករលួយនៃទីលាននិងជ្រាបចេញពីទីលាន ព្រមទាំងទឹកសំអុយដែលនៅក្នុងទីលាន។

 

ឧស្ម័នទីលាន(landfill gas) ជាឧស្ម័នដែលកើតពីសំណល់នៅទីលានតាមរយៈការកើតឡើងដោយឯងឯង ឫការបំបែកធាតុ។

 

 

 

Next

 

 

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player




Home | Contact Us

Copyright © 2013 COMPED. All rights reserved.