ទឹកដែលរងការបំពុល (contaminated water) សំដៅលើទឹកភ្លៀង ទឹកដែលលាងហូរច្រោះកាត់ទីលានសំណល់។

 

ជីកំប៉ុស្ត៍ (compost) ជាសមិទ្ឋិផលចុក្រោយនៃការធ្វើជីកំប៉ុស្ត។ សមិទ្ឋិផលនេះអាចប្រើជំនួសជីគីមីបាននៅក្នុងវិស័យកសិកម្ម ព្រោះវាមានសារធាតុចិញ្ចឹមធ្វើឲមានជីជាតិ មានរចនាសម្ព័ន្ឋឡើងវិញ ធ្វើឲសត្វមានប្រយោជន៍ក្នុងដីអាចរស់បាន មានលទ្ឋភាពជក់ជាតិទឹកបានយូរ។

 

ការធ្វើជីកំប៉ុស្ត (composting) ជាដំណើរការបំបែកធាតុតាមបែបជីវៈក្រោមលក្ខឃណ្ឌអែរ៉ូបិកមួយត្រឹមត្រូវ។ នៅក្នុងដំណាក់កាលនៃដំណើរការធ្វើជីកំប៉ុស្តមានការបញ្ចេញ ជាឧស្ម័ននិងទឹកសំអុយហើយមួយផ្នែកទៀតនៃសំណល់ពុកផុយ បំរែបំរួលពីសារធាតុជីវៈទោជាសារធាតុមមោក។ដំណើរការបំរែបំរួលនេះកើតឡើងតាមរយៈសកម្មភាពពពួក មីក្រូសរីរាង្គ។ ដូចនេះការបំបែកធាតុតាមបែបអែរ៉ូបិកទាមទារឲមានវត្តមានឧស្ម័នអុនកស៊ីសែនជានិច្ច។

 

សំណល់ឌីកេសគេត (digestate) ជាសំណល់រឹង ឫពាក់កណ្តាលរឹងដែលកើតចេញពីការបំបែកធាតុតាមបែបអែនអែរ៉ូបិក។

 

ការបំបែកធាតុតាមអែនអែរ៉ូបិក (anaerobig degestion)ការបំបែកធាតុដោយមិនមានវត្ថុមានឧស្ម័នអុកស៊ីសែន។ កំដៅកើនឡើងដោយសារឧស្ម័នជីវៈ (ក្នុងនោះមាន ឧស្ម័នមេតាន) ហើយសមិទ្ឋិផលចុក្រោយអាចជាវត្ថុធតុដើមយកធ្វើជីកំប៉ុស្តិ៍ ឫប្រើប្រាស់ជាជីតែម្តងសំរាប់តែដីដំណាំហូបផ្លែ។


បច្ចេកទេសសមស្រប (slate of the art) បញ្ជាក់ថាជាបច្ចេកទេសសមស្របដែលខិតជិតទៅដល់បច្ចេកទេសនាពេលបច្ចុប្បន្ន។

 

មធ្យោបាយប្រព្រឹត្តកម្មសំណល់ (waste treatment facilities) តាមបែរូប (physical) តាមបែបកំដៅ (energy) គីមី (chemical) ឫជីវៈ (biological) ដែលរាប់បញ្ចូលតទាំងការញែក ការបំរែបំរូលក្ខណៈសម្បត្តិរបស់សំណល់។ការប្រព្រឹត្តកម្មសំណល់ក្នុងបំណងកាត់បន្ថយមានវា ឫភាពគ្រោះថ្នាក់ដែលមានមកពីធម្មជាតិ។

 

កន្លែងចាក់សំណល់ (dumping areas) ជាកន្លែងមួយនៅក្នុងបរិវេណទីលាន មានការរៀបបាតក្រោមត្រឹមត្រូវ ហើយសំណល់ដែលចាក់ចោលនៅទីនោះ ដោយមិនមាន កំណត់ពេលវេលា។

 

កន្លែងស្តុកបណ្តោះសាសន្ន (intermediate storage area) ជាកន្លែងមួយដែលសង់មានភាពរឹងមាំ សំរាប់ទទួលសំណល់ ដើម្បីរៀបចំធ្វើប្រព្រឹត្តកម្ម ប្រមូលសំណល់សំរាប់ការគ្រប់គ្រងបន្ត ឫយកទៅចាក់ចោល។

 

កន្លែងស្តុក (storage area) ជាកន្លែងមួយសាងសង់ឡើង​ សំរាប់ស្តុកសំណល់មួយរយៈ ដើម្បីគ្រប់គ្រង និងធ្វើប្រព្រឹត្តកម្មគីមីកម្ម ទីតាំងវាស្ថិតនៅលើទីលាន។

 

ច្រកចូល (entrance area) ជាកន្លែងទទួលសំណល់មកដល់ ហើយមានជញ្ជីងថ្លឹង ឫគណនាគិតជាមានសំណល់។ទីតាំងរបស់វាគឺនៅកន្លែងច្រកចូលទីលាន។

 

កន្លែងដំណើរការការងារ (working areas) ជាកន្លែងដែលសាងសង់ឡើងសំរាប់គ្រប់គ្រងសំណល់ដែលត្រូវរៀបចំ។ កន្លែងនេះមាននៅក្បែរច្រកចូល កន្លែងស្តុកសំណល់ចុងក្រោយ ឫកន្លែងធ្វើប្រព្រឹកម្មសំណល់ចុងក្រោយ ឫកន្លែងធ្វើប្រព្រឹកម្មសំណល់។

 

 

Back

 

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player




Home | Contact Us

Copyright © 2013 COMPED. All rights reserved.