លំនាំគណនាបរិមាណបំភាយឧស្ម័នផ្ទះកញ្ចក់ ពីការគ្រប់គ្រងសំណល់រឹង

 

ការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ពីសកម្មភាពគ្រប់គ្រងសំណល់រឹង និងការចូលរួមចំណែករបស់ពួកគេលើការប្រែប្រួលអាកាសធាតុគឺជាផ្នែកមួយនៃការព្រួយបារម្ភទៅលើបរិស្ថាន។ មេតាន (CH4) គឺជាប្រភេទមួយនៃ GHG ដែលបានបញ្ចេញពីវិស័យសំណល់ ហើយការឆេះសំណល់ក្នុងលំហរ និងទីកន្លែងចាក់សំរាមត្រូវបានគេរាយការណ៍ថាជាប្រភពនៃការបំភាយ CH4 ខ្លាំងបំផុតចំណាត់ថ្នាក់ទី៣ ដែលបានបំភាយមកលើសកម្មភាពរបស់មនុស្សនៅលើបរិស្ថាន។ សារធាតុបំពុលខ្យល់រួមទាំងការបំភាយកាបូនខ្មៅពីការដុតសំណល់ក្នុងលំហរ បាននិងកំពុងកើតមានឡើងនៅក្នុងទីក្រុងជាច្រើននៃប្រទេសកំពុងអភិវឌ្ឈន៍ នេះគឺជាការពញរួបារម្ភដ៍ធំមួយ។ លើសពីនេះទៀតការបំភាយឧស្ម័ន GHG (ឧទា CO2, N2O) ពីការគ្រប់គ្រងសំណល់ ការដឹកជញ្ជូន និងការប្រតិបត្តិការនៃគ្រឿងសំណល់នៅមិនទាន់មានភាពច្បាស់លាស់ និងមិនសូវមានការយល់ដឹងពីទំនាក់ទំនងរវាងការគ្រប់គ្រងសំណល់និង ការប្រែប្រួលអាកាសធាតុ។

 

 

 

ក្នុងឆ្នាំ ២០១១ ក្រុមការងារផ្នែកផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តភាពនៃវិទ្យាស្ថាន IGES ជប៉ុន (IGES-SCP) សហការជាមួយដៃគូនៅក្នុងតំបន់បានរៀបចំធ្វើសិក្ខាសាលា ការកសាងសមត្តភាពរដ្ឋាភិបាលក្នុងស្រុកដើម្បីជំរុញការប្រើប្រាស់សំណល់សំរាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសថៃ។ ហើយវាក៏មាននូវការបណ្តុះបណ្តាលលើការប៉ាន់ប្រមាណ នៃការបំភាយឧស្ម័ន GHG ពីការអនុវ្តន៍ការគ្រប់គ្រងសំណល់។ ទោះបីជាយ៉ាងណាវាជាការលំបាកណាស់សំរាប់បុគ្គលិកនៅអជ្ញាធរមូលដ្ឋាន គឺពួកគាត់មិនទាន់យល់ច្បាស់ជាមួយសមីការដែលត្រូវប្រើសំរាប់ប៉ាន់ស្មានឧស្ម័ន GHG ។ ដូច្នេះវិទ្យាស្ថាន IGES បានបង្កើតលំនាំគណនាក្នុងសន្លឹកការងារ (speadsheet) ក្នុងកម្មវិធី Microsoft excel ដ៏សាមញ្ញាដើម្បីជួយដល់ការសម្រេចចិត្តរបស់អជ្ញាធរមូលដ្ឋានល់ជម្រើសនៃបច្ចេកវិទ្យាសមស្រប និងការរៀបចំប្រព័ន្ឋគ្រប់គ្រងសំណល់ដែលសមស្រប សម្រាប់កាត់បន្ថយការបំរែបំរួលអាកាសធាតុ ដើម្បីវាយតម្លៃសមទ្ឋិផលក្នុងការរីកចំរើនរបស់ពួកគេទៅលើ ការកាត់បន្ថយឧស្ម័ GHG ។

 

 
គំរូ spreadsheet និងសេចក្តីណែនាំអ្នកប្រើប្រាស់ downloadបាននៅ

http://pub.iges.or.jp/modules/envirolib/view.php?docid=4273

 
(Menikpura and Sang-Arun, 2013)
 

 

English version



Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player




Home | Contact Us

Copyright © 2013 COMPED. All rights reserved.